ឆ្កែយន្តឆ្លាតវៃ Aibo មានសមត្ថភាពអស្ចារ្យ​ នឹកស្មាន​មិនដល់ (មានវីដេអូ)

តូក្យូ៖ ក្រុមហ៊ុន Sony ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំមួយ បានបង្ហាញនូវប្រភេទឆ្កែយន្តទំនើប Aibo ដែលក្រុមហ៊ុនបានផ្អាកការផលិតអស់រយៈពេលមួយរយៈធំ។ Aibo មានរូបរាងតូចច្រឡឹង ជាមួយនឹងប្រវែងដល់ទៅ ៣០ សង់ទីម៉ែត្រ។ វាមានភាពវៃឆ្លាត និងសមត្ថភាពពិសេសជាច្រើន ពោលអាចបង្ហាញនូវចលនា និងទឹកមុខស្រដៀងនឹងសត្វសុនកធម្មតាដែរ ព្រមទាំងបំពាក់នូវឧបករណ៍ចាប់សញ្ញា កាមេរ៉ា និង ប្រដាប់ចាប់សម្លេង ហើយថែមទាំងអាចយកមកភ្ជាប់ទៅនឹងទូរស័ព្ទដៃស្មាតហ្វូន បញ្ជាលេងតាមប្រព័ន្ធអុីនធឺណេតទៀតផង។ ពិតជាអស្ចារ្យខ្លាំងណាស់សំរាប់ឆ្កែយន្តទាំងអស់នេះ។ គួរឲ្យដឹងថា ប្រភេទឆ្កែយន្ត Aibo មានវត្តមានតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ និងត្រូវបានដាក់លក់ប្រមាណជាង ១៥០ ០០០ គ្រឿង មកទល់ពេលបច្ចុប្បន្ន។ ទោះយ៉ាងណាក្តី ដំណើរការផលិត Aibo ត្រូវបានក្រុមហ៊ុនផ្អាកកាលពីឆ្នាំ ២០០៦ ស្របពេលកំពុងជួប​វិបត្តិដ៏ធំមួយ ក៏ដូចជាទទួលរងនូវការប្រកួតប្រជែងពីបណ្តាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដទៃផ្សេងទៀតក្នុងទីផ្សារ។ ឆ្កែយន្ត Aibo នឹងត្រូវដាក់លក់ដំបូងនៅប្រទេសជប៉ុន នាខែមករា ឆ្នាំ ២០១៨ តទៅ និងមានតម្លៃរហូតដល់ទៅ ១៩៨ ០០០ យេន ឬប្រមាណ ១៧៣៧ ដុល្លារអាមេរិកឯណោះ៕

ក្ដៅៗ! ប៉ូលិស​ចាប់​ខ្លួន​អ្នក​ពូកែ Hack ហ្វេសប៊ុក​បុគ្គល​ល្បី​ម្នាក់​នៅ​ខ្មែរ!

បុរសជាជនសង្ស័យ ៣ រូប ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន កាលពីម៉ោង ១០:៣០ ព្រឹកមិញនេះ (ថ្ងៃទី២៣ កក្កដា ២០១៨) នៅផ្ទះជួលមួយកន្លែង ម្ដុំបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យទាំង ៣ រូបនោះ បានព្យាយាមហែកជាច្រើនដងចូលហ្វេសប៊ុករបស់អ្នកគ្រូ ឡុង ណាលី អគ្គនាយិកាស្ថាប័នហុងស៊ុយ ម៉ាស្ទ័រ ណាលី ដែលជាគ្រូហុងស៊ុយកំពុងល្បីឈ្មោះនៅកម្ពុជា។ នេះបើយោងតាមប្រភពព័ត៌មានពីប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ Sabay។ បច្ចុប្បន្ន ជនសង្ស័យទាំង៣ រូប ត្រូវបានឃាត់ខ្លួននៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសួរចម្លើយ ខណៈដែលប្រភពដដែលបានបង្ហើបថា ជនសង្ស័យបានសារភាពថា មានមេខ្លោងផ្សេងទៀតនៅពីក្រោយ។ ព័ត៌មានលម្អិត Sabay នឹងចេញផ្សាយពេលក្រោយ៕   ប្រភព៖sabaynews.com.kh