យូឌីស្កូ ជិត​វិល​មក​ស្រុក​ខ្មែរ​វិញ ខណៈ​ការ​ព្យាបាល​ជំងឺ​នៅ​ឥណ្ឌា​បាន​ធូរ​ច្រើន!

ភ្នំពេញៈ តារាសម្តែង និងចម្រៀង យូឌីស្កូ ជិតវិលមកស្រុកខ្មែរវិញហើយ ខណៈស្ថានភាពនៃការព្យាបាលជំងឺខូចក្រលៀនរបស់លោកនៅប្រទេសឥណ្ឌា បានផលធូរស្បើយច្រើនមក នេះបើយោងតាមអ្នកនាង ទូច ស្រីលក្ខណ៍ ដែលជាមិត្តស្និទ្ធស្នាលបង្ហើបប្រាប់នាពេលថ្មី។ ក្រោយពីធ្លាក់ខ្លួនឈឺខ្លាំងពីចុងឆ្នាំ ២០១៧ ខណៈរូបរាងកាយលោកមានភាពស្គមស្គាំងខ្លាំងដោយសារតែជំងឺត្រូវប្តូរឈាមជាច្រើនដងក្នុងមួយខែៗ ហើយបន្ទាប់ពីទទួលបានជំនួយសប្បុរសធម៌ពីមហាជន និងមិត្តអ្នកសិល្បៈរួមផ្សំធនធានគ្រួសារលោក ជំរុញឲ្យទៅព្យាបាលនៅឥណ្ឌារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ បើយោងតាមអ្នកនាង ទូច ស្រីលក្ខណ៍ តារាចម្រៀងស្រីយេយេ ដែលក៏ទើបតែបានវិលត្រឡប់មកប្រឡូកសិល្បៈចម្រៀងវិញក្រោយពីបាត់មុខមួយរយៈដោយបានសម្រេចចិត្តរៀបការជាមួយនឹងស្វាមីបរទេស បង្ហើបថា៖ «បើតាមការសាកសួរសុខទុក្ខរបស់ខ្ញុំចំពោះគាត់នាប៉ុន្មានថ្ងៃមុននេះ គាត់ [យូឌីស្កូ] ថា បានធូរស្បើយច្រើនហើយ និងឮថាក៏ជិតវិលមកស្រុកខ្មែរវិញផងដែរគឺឆាប់ៗនេះតែម្តង»។ ចំពោះបន្ទុកចំណាយប្រាក់ព្យាបាលជំងឺខូចក្រលៀនរបស់តារាសម្តែង និងចម្រៀងប្រុសស្របាលៗគ្នាលោក អេឡិច ចាន់ត្រា លោក ខៀវ សំភេទ លោក ញ៉ែម សុគន្ធ អ្នកនាង ទូច ស្រីលក្ខណ៍ អ្នកនាង អ៊ិត ស្រីពីន អ្នកនាង ឈួន ស្រីម៉ៅ កាលនៅជាក្រុមតារាចម្រៀងនៃផលិតកម្មរៃមាសនោះ ក៏ត្រូវបានអ្នកនាង ទូច ស្រីលក្ខណ៍ បន្តថា៖ «សម្រាប់ថ្លៃចាយវាយព្យាបាលជំងឺដូចជាបានពីខាងក្រុមគ្រួសារខ្លះ និងផ្សំពីជំនួយរបស់ក្រុមមិត្តអ្នកសិល្បៈ និងមហាជននោះឯង»។ តារាសម្តែងលោក យូឌីស្កូ មួយរំពេចនោះក៏បានធ្លាក់ខ្លួនឈឺធ្ងន់ទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងស្រុកខ្មែរអស់រយៈពេលជាងមួយខែដោយសារជំងឺទឹកនោមប្រៃ ឬជំងឺខូចក្រលៀន

មិននឹកស្មានកញ្ញាសិចស៊ីចោមច័ន្ទ ហ៊ានចំណាយលុយរាប់ពាន់ដុល្លារដើម្បីតែរូបស្រស់ស្អាតមួយផ្ទាំងនេះ

ភ្នំពេញ៖ ជីវភាពគ្រួសារបងស្រីរបស់តារាសម្ដែងសាច់សខ្ចីកញ្ញា ដេននី ក្វាន់ ពោលអ្នកនាង ចោមច័ន្ទ ត្រូវបានទស្សនិកជន លបលួចច្រណែន ពីការរស់នៅយ៉ាងឡូយឆាយ ជាមួយរបស់ប្រើប្រាស់ថ្លៃៗ ដែលពោរពេញដោយក្ដីសុខខ្លាំងមែនទែន។ តួយ៉ាង រឿងដែលហួសចិត្តនឹកស្មានមិនដល់ជា សូម្បីតែរូបគំនូរមួយសន្លឹក ក៏ម្ដាយនាងល្អហួស រូបនេះហ៊ានចំណាយលុយដល់ទៅ ១ពាន់ដុល្លារឯណោះ សម្រាប់បានថ្លៃគូររូបមួយផ្ទាំងនេះ ដើម្បីយកមកតាំងក្នុងបន្ទប់គេង។ ជាក់ស្ដែង គ្រាន់តែឃើញរូបនេះ ភ្លាមក៏មានហ្វេនអ្នកគាំទ្រអ្នកនាង នាំគ្នាចូលខមមិនសរសើរ ថាគំនូរមួួយនេះ ពិតជាដូចសាមីខ្លួនខ្លាំងបេះដាក់ តែម្ដង៕ ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

អីយ៉ាក្មួយព្រាបសុវត្ថិ លេងមែនទែនហើយបណ្តើរ សាត រស្មី ជាសាធារណៈមិនខ្លាចគេឯង !! (មានរូបភាពច្រើន)

ភ្នំពេញ៖ ក្រោយពីបានសិក្សា និងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ ពេលនេះក៏បានបែកធ្លាយថា ក្មួយប្រុសរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ គឺឆៃ ដាពិសិដ្ឋ ជាមួយនឹងអតីតតារាសម្តែង ដ៏មានប្រជាប្រិយភាពកញ្ញាសាត រស្មី នឹង ក្លាយទៅជាគូស្វាមីភរិយា ឆាប់ៗនេះ។តែទោះជាយ៉ាងណាក្តី ក៏ខាងគ្រួសារក៏ដូចជាសាមីខ្លួនមិនទាន់បង្ហើបថ្ងៃពិសេសនៅឡើយនោះទេ ដូច្នោះហើយទើបធ្វើឲ្យអ្នកគាំទ្រអន្ទះសារចង់ដឹង។ យ៉ាងណាមិញ ចាប់តាំងពីតារាទាំងពីរដួងនេះ បានចាប់ដៃគ្នាជាគូស្នេហ៍ ពួកគេមិនសូវបង្ហោះរូបភាពផ្អែមល្អែមនោះទេ តែបើបង្ហោះមានតែការបាំងមុខគ្នាប៉ុណ្ណោះ។តែកាលពីម្សិលមិញនេះ អ្នកទាំងពីរបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល ក្រោយឃើញរូបភាពប៉ុន្មានសន្លឹក នៅក្នុងទីតាំងបោះឆ្នោត ដោយគូដណ្តឹងមួយគូនេះ បានដាច់ចិត្តបណ្តើរគ្នាជាសាធារណៈ។ យ៉ាងណាមិញ នេះជាលើកទីមួយហើយដែលឃើញឆៃ ដាពិសិដ្ឋ បានបណ្តើរសាត រស្មីជាសាធារណៈបែបនេះ បន្ទាប់ពីមិនបង្ហាញមុខគ្នាជាច្រើនឆ្នាំ៕ រូបភាព៖ រូបភាព៖