ទឹក​ផ្លែឈើ​រី​អាច​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ហ្គោដ​បាន​

យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail បានឲ្យដឹងថា ការ​ញ៉ាំ​ទឹក​ផ្លែឈើ​រី​រាល់​ថ្ងៃ​អាច​ជួយ​អ្នកជំងឺ​រលាក​សន្លាក់​ហ្គោដ​បាន​រាប់ពាន់នាក់​។ រឿង​នេះ​បានមកពី​ការសិក្សា​ដ៏​តូច​មួយ​ដែល​បាន​រកឃើញថា ការ​ញ៉ាំ​ទឹក

ផ្លែឈើ​រី​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​អាច​បន្ថយ​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​បាន​បណ្តោះអាសន្ន​លើ​អ្នកស្ម័គ្រចិត្ត​ដែល​មាន​សុខភាព​ល្អ និង​វ័យក្មេង​ចំនួន ១២​នាក់ ហើយ​មាន​ប្រសិទ្ធភាព​រហូតដល់ ៨​ម៉ោង​ឯណោះ​ក្រោយ​ពី​ញ៉ាំ​រី​ច​។

ជំងឺ​រលាក​សន្លាក់​ហ្គោដ​គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​មាន​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ខ្ពស់ ព្រមទាំង​កើត​ជា​គ្រី​ស្តាល​ក្នុង​សន្លាក់ ទើប​ធ្វើឲ្យ​មាន​ការឈឺចាប់​ខ្លាំង​នៅ​តាម​សន្លាក់​។

​ដូច្នេះ បើ​យោង​ទៅ​តាម​ការសិក្សា​នេះ​តែ​មួយគត់​នោះ យើង​មិន​អាច​និយាយបាន​ថា ការ​ញ៉ាំ​ទឹក​ផ្លែឈើ​រី​អាចជួយ​បង្ការ​ការកើត​ជំងឺ​រលាក​សន្លាក់​ហ្គោដ ឬ​មិន​ឲ្យ​អាការៈ​នេះ​កើតឡើង​ម្តង​ទៀត​ឡើយ​ចំពោះ​អ្នក​ដែល​ធ្លាប់​មាន​ជំងឺ​នេះ​ពីមុន ព្រោះថា​ការសិក្សា​នេះ​បាន​ធ្វើ​ទៅលើ​អ្នក​ដែល​មិនទាន់​មាន​ជំងឺ​នេះ​ប៉ុណ្ណោះ​។ វា​នៅតែ​មិន​ទាន់​ច្បាស់​ថា ការថយចុះ​របស់​អាស៊ី​ត​អ៊ុយ​រិ​កនេះកើតឡើង​គ្រប់គ្រាន់​សម្រាប់​បង្ការ ឬ​បំបាត់​រោគសញ្ញា​ជំងឺ​រលាក​សន្លាក់​ហ្គោដ​ឬ​អត់ឡើយ​។

ប្រភព៖Health.com.kh

You might also like

សិល្បៈ-និង-កម្សាន្ត

យូឌីស្កូ ជិត​វិល​មក​ស្រុក​ខ្មែរ​វិញ ខណៈ​ការ​ព្យាបាល​ជំងឺ​នៅ​ឥណ្ឌា​បាន​ធូរ​ច្រើន!

ភ្នំពេញៈ តារាសម្តែង និងចម្រៀង យូឌីស្កូ ជិតវិលមកស្រុកខ្មែរវិញហើយ ខណៈស្ថានភាពនៃការព្យាបាលជំងឺខូចក្រលៀនរបស់លោកនៅប្រទេសឥណ្ឌា បានផលធូរស្បើយច្រើនមក នេះបើយោងតាមអ្នកនាង ទូច ស្រីលក្ខណ៍ ដែលជាមិត្តស្និទ្ធស្នាលបង្ហើបប្រាប់នាពេលថ្មី។ ក្រោយពីធ្លាក់ខ្លួនឈឺខ្លាំងពីចុងឆ្នាំ ២០១៧ ខណៈរូបរាងកាយលោកមានភាពស្គមស្គាំងខ្លាំងដោយសារតែជំងឺត្រូវប្តូរឈាមជាច្រើនដងក្នុងមួយខែៗ ហើយបន្ទាប់ពីទទួលបានជំនួយសប្បុរសធម៌ពីមហាជន និងមិត្តអ្នកសិល្បៈរួមផ្សំធនធានគ្រួសារលោក ជំរុញឲ្យទៅព្យាបាលនៅឥណ្ឌារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ បើយោងតាមអ្នកនាង ទូច ស្រីលក្ខណ៍ តារាចម្រៀងស្រីយេយេ ដែលក៏ទើបតែបានវិលត្រឡប់មកប្រឡូកសិល្បៈចម្រៀងវិញក្រោយពីបាត់មុខមួយរយៈដោយបានសម្រេចចិត្តរៀបការជាមួយនឹងស្វាមីបរទេស បង្ហើបថា៖ «បើតាមការសាកសួរសុខទុក្ខរបស់ខ្ញុំចំពោះគាត់នាប៉ុន្មានថ្ងៃមុននេះ គាត់ [យូឌីស្កូ] ថា បានធូរស្បើយច្រើនហើយ និងឮថាក៏ជិតវិលមកស្រុកខ្មែរវិញផងដែរគឺឆាប់ៗនេះតែម្តង»។ ចំពោះបន្ទុកចំណាយប្រាក់ព្យាបាលជំងឺខូចក្រលៀនរបស់តារាសម្តែង

0 Comments

No Comments Yet!

You can be first to comment this post!

Leave a Reply