July 31, 2018 0 713 Views

យូឌីស្កូ ជិត​វិល​មក​ស្រុក​ខ្មែរ​វិញ ខណៈ​ការ​ព្យាបាល​ជំងឺ​នៅ​ឥណ្ឌា​បាន​ធូរ​ច្រើន!

ភ្នំពេញៈ តារាសម្តែង និងចម្រៀង យូឌីស្កូ ជិតវិលមកស្រុកខ្មែរវិញហើយ ខណៈស្ថានភាពនៃការព្យាបាលជំងឺខូចក្រលៀនរបស់លោកនៅប្រទេសឥណ្ឌា បានផលធូរស្បើយច្រើនមក នេះបើយោងតាមអ្នកនាង ទូច ស្រីលក្ខណ៍ ដែលជាមិត្តស្និទ្ធស្នាលបង្ហើបប្រាប់នាពេលថ្មី។

ក្រោយពីធ្លាក់ខ្លួនឈឺខ្លាំងពីចុងឆ្នាំ ២០១៧ ខណៈរូបរាងកាយលោកមានភាពស្គមស្គាំងខ្លាំងដោយសារតែជំងឺត្រូវប្តូរឈាមជាច្រើនដងក្នុងមួយខែៗ ហើយបន្ទាប់ពីទទួលបានជំនួយសប្បុរសធម៌ពីមហាជន និងមិត្តអ្នកសិល្បៈរួមផ្សំធនធានគ្រួសារលោក ជំរុញឲ្យទៅព្យាបាលនៅឥណ្ឌារយៈពេលប៉ុន្មានខែចុងក្រោយនេះ។

បើយោងតាមអ្នកនាង ទូច ស្រីលក្ខណ៍ តារាចម្រៀងស្រីយេយេ ដែលក៏ទើបតែបានវិលត្រឡប់មកប្រឡូកសិល្បៈចម្រៀងវិញក្រោយពីបាត់មុខមួយរយៈដោយបានសម្រេចចិត្តរៀបការជាមួយនឹងស្វាមីបរទេស បង្ហើបថា៖ «បើតាមការសាកសួរសុខទុក្ខរបស់ខ្ញុំចំពោះគាត់នាប៉ុន្មានថ្ងៃមុននេះ គាត់ [យូឌីស្កូ] ថា បានធូរស្បើយច្រើនហើយ និងឮថាក៏ជិតវិលមកស្រុកខ្មែរវិញផងដែរគឺឆាប់ៗនេះតែម្តង»។

ចំពោះបន្ទុកចំណាយប្រាក់ព្យាបាលជំងឺខូចក្រលៀនរបស់តារាសម្តែង និងចម្រៀងប្រុសស្របាលៗគ្នាលោក អេឡិច ចាន់ត្រា លោក ខៀវ សំភេទ លោក ញ៉ែម សុគន្ធ អ្នកនាង ទូច ស្រីលក្ខណ៍ អ្នកនាង អ៊ិត ស្រីពីន អ្នកនាង ឈួន ស្រីម៉ៅ កាលនៅជាក្រុមតារាចម្រៀងនៃផលិតកម្មរៃមាសនោះ ក៏ត្រូវបានអ្នកនាង ទូច ស្រីលក្ខណ៍ បន្តថា៖ «សម្រាប់ថ្លៃចាយវាយព្យាបាលជំងឺដូចជាបានពីខាងក្រុមគ្រួសារខ្លះ និងផ្សំពីជំនួយរបស់ក្រុមមិត្តអ្នកសិល្បៈ និងមហាជននោះឯង»។

តារាសម្តែងលោក យូឌីស្កូ មួយរំពេចនោះក៏បានធ្លាក់ខ្លួនឈឺធ្ងន់ទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងស្រុកខ្មែរអស់រយៈពេលជាងមួយខែដោយសារជំងឺទឹកនោមប្រៃ ឬជំងឺខូចក្រលៀន និងតម្រូវឲ្យលាងឈាមជាចាំបាច់។ ក្រោយពីស្ងប់ស្ងាត់សកម្មភាពសស្រោកសស្រាំនៃក្រុមសិល្បៈរួមអាជីព បានចាត់ចែងជាជំហរជ្រោមជ្រែងក៏មានអ្នកសិល្បៈខ្លះបង្ហើបថា ស្ថានភាពជំងឺលោក យូឌីស្កូ នឹងមិនទាន់អាចវិលមករកភាពល្អប្រសើរវិញបានឡើយ ប្រសិនបើគ្មានការជួយព្យាបាលដូរក្រលៀន ឬលាងឈាមបានគ្រប់តាមចំនួននោះទេ។

ខណៈស្ថាន-ភាព ជំងឺតារាសម្តែង យូឌីស្កូ នាគ្រាស្ងប់ស្ងាត់ ក៏មានការបំផុសចលនារួមចំណែកសម្រាលអម្រែកពីអ្នកនាង ចនច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរផងដែរដោយបានឲ្យដឹងថា៖ «ស្ថានភាពជំងឺទឹកនោមប្រៃ យូឌីស្កូ បណ្ដាលឲ្យទៅខូចដល់ក្រលៀន និងត្រូវលាងឈាមជាចាំបាច់ផងនោះ ពេលនេះជំងឺនៅតែស្ថិតនៅក្នុងស្ថានភាពបារម្ភនៅឡើយ» កាលដែលលោក យូឌីស្កូ កំពុងតែនៅសម្រាកឯពេទ្យធំ ក្នុងស្រុកខ្មែរនោះ៕

You might also like

សង្គម

មិននឹកស្មានកញ្ញាសិចស៊ីចោមច័ន្ទ ហ៊ានចំណាយលុយរាប់ពាន់ដុល្លារដើម្បីតែរូបស្រស់ស្អាតមួយផ្ទាំងនេះ

ភ្នំពេញ៖ ជីវភាពគ្រួសារបងស្រីរបស់តារាសម្ដែងសាច់សខ្ចីកញ្ញា ដេននី ក្វាន់ ពោលអ្នកនាង ចោមច័ន្ទ ត្រូវបានទស្សនិកជន លបលួចច្រណែន ពីការរស់នៅយ៉ាងឡូយឆាយ ជាមួយរបស់ប្រើប្រាស់ថ្លៃៗ ដែលពោរពេញដោយក្ដីសុខខ្លាំងមែនទែន។ តួយ៉ាង រឿងដែលហួសចិត្តនឹកស្មានមិនដល់ជា សូម្បីតែរូបគំនូរមួយសន្លឹក ក៏ម្ដាយនាងល្អហួស រូបនេះហ៊ានចំណាយលុយដល់ទៅ ១ពាន់ដុល្លារឯណោះ សម្រាប់បានថ្លៃគូររូបមួយផ្ទាំងនេះ ដើម្បីយកមកតាំងក្នុងបន្ទប់គេង។ ជាក់ស្ដែង គ្រាន់តែឃើញរូបនេះ ភ្លាមក៏មានហ្វេនអ្នកគាំទ្រអ្នកនាង នាំគ្នាចូលខមមិនសរសើរ ថាគំនូរមួួយនេះ ពិតជាដូចសាមីខ្លួនខ្លាំងបេះដាក់ តែម្ដង៕ ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សិល្បៈ-និង-កម្សាន្ត

អីយ៉ាក្មួយព្រាបសុវត្ថិ លេងមែនទែនហើយបណ្តើរ សាត រស្មី ជាសាធារណៈមិនខ្លាចគេឯង !! (មានរូបភាពច្រើន)

ភ្នំពេញ៖ ក្រោយពីបានសិក្សា និងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ ពេលនេះក៏បានបែកធ្លាយថា ក្មួយប្រុសរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ គឺឆៃ ដាពិសិដ្ឋ ជាមួយនឹងអតីតតារាសម្តែង ដ៏មានប្រជាប្រិយភាពកញ្ញាសាត រស្មី នឹង ក្លាយទៅជាគូស្វាមីភរិយា ឆាប់ៗនេះ។តែទោះជាយ៉ាងណាក្តី ក៏ខាងគ្រួសារក៏ដូចជាសាមីខ្លួនមិនទាន់បង្ហើបថ្ងៃពិសេសនៅឡើយនោះទេ ដូច្នោះហើយទើបធ្វើឲ្យអ្នកគាំទ្រអន្ទះសារចង់ដឹង។ យ៉ាងណាមិញ ចាប់តាំងពីតារាទាំងពីរដួងនេះ បានចាប់ដៃគ្នាជាគូស្នេហ៍ ពួកគេមិនសូវបង្ហោះរូបភាពផ្អែមល្អែមនោះទេ តែបើបង្ហោះមានតែការបាំងមុខគ្នាប៉ុណ្ណោះ។តែកាលពីម្សិលមិញនេះ អ្នកទាំងពីរបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល ក្រោយឃើញរូបភាពប៉ុន្មានសន្លឹក នៅក្នុងទីតាំងបោះឆ្នោត ដោយគូដណ្តឹងមួយគូនេះ បានដាច់ចិត្តបណ្តើរគ្នាជាសាធារណៈ។ យ៉ាងណាមិញ នេះជាលើកទីមួយហើយដែលឃើញឆៃ ដាពិសិដ្ឋ

សង្គម

ពិតជាកម្របានឃើញណាស់!!! បែកធ្លាយរូបថត ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី អង្គុយញុាំកាហ្វេឌឿងហែមដូច្នេះសោះ

ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះរូបភាពជាច្រើនសន្លឺកពីការញុាំកាហ្វេលេង ដែលបានអញ្ជើញដោយលោកតាម្នាក់ដែលនៅក្បែរកន្លែងហាងជួសជុលវ៉ែនតា ដែលឧកញ៉ារៀបយកវ៉ែនតារបស់គាត់ទៅជួសជុលនៅទីនោះ ដោយក្នុងនោះឧកញ៉ាក៏បានរៀបរាប់លើហ្វេសប៊ុកផេករបស់គាត់ថា៖ “មក​ជួសជុល​វ៉ែនតា​ខាងជើងផ្សារធំ​ថ្មី​ជួបលោកតា​អាយុ​៧៨ឆ្នាំ​ស្រែកថា​មើលមុខដូច​ម៉ុង​ ឫទ្ធី​ហៅចូលសាក​ការហ្វេ​ឌឿងហែម​ ដែល​ជាស្នាដៃ​របស់​ភរិយា​សំណប់​ចិត្ត​គាត់​ គាត់​បានពោលថា​ខ្ញុំបោះឆ្នោត​អោយ​ហ៊ុនសែនប្រាំ​អណត្តិហើយ​នៅតែបន្តបោះ​ឆ្នោត​អោយសម្តេចតទៅទៀត​រហូតដល់ជីវិតចុងក្រោយ​របស់គាត់​ ។” សូមជំរាបថា ឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី​ ជាអគ្គនាយកក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប ដែលមានមុខជំនួញធំៗភាគ ច្រើនលើវិស័យកសិកម្ម និងជាសមាជិកព្រឹទ្ធសភា ដោយកន្លងមកគេក៏បានឃើញភាពជោគជ័យខ្លាំងផងដែរលើមុខជំនួញរបស់គាត់៕ សូមកោតសរសើរពីទឹកចិត្តរបស់ឳកញ្ញាដែលតែងតែធ្វើរឿងមួយអោយប្រជាពលរដ្ឋកោតសរសើរមិនដាច់ពីមាត់។  

0 Comments

No Comments Yet!

You can be first to comment this post!

Leave a Reply