Archive

បច្ចេកវិទ្យា

ឆ្កែយន្តឆ្លាតវៃ Aibo មានសមត្ថភាពអស្ចារ្យ​ នឹកស្មាន​មិនដល់ (មានវីដេអូ)

តូក្យូ៖ ក្រុមហ៊ុន Sony ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំមួយ បានបង្ហាញនូវប្រភេទឆ្កែយន្តទំនើប Aibo ដែលក្រុមហ៊ុនបានផ្អាកការផលិតអស់រយៈពេលមួយរយៈធំ។ Aibo មានរូបរាងតូចច្រឡឹង ជាមួយនឹងប្រវែងដល់ទៅ ៣០ សង់ទីម៉ែត្រ។ វាមានភាពវៃឆ្លាត និងសមត្ថភាពពិសេសជាច្រើន ពោលអាចបង្ហាញនូវចលនា និងទឹកមុខស្រដៀងនឹងសត្វសុនកធម្មតាដែរ ព្រមទាំងបំពាក់នូវឧបករណ៍ចាប់សញ្ញា កាមេរ៉ា និង ប្រដាប់ចាប់សម្លេង ហើយថែមទាំងអាចយកមកភ្ជាប់ទៅនឹងទូរស័ព្ទដៃស្មាតហ្វូន បញ្ជាលេងតាមប្រព័ន្ធអុីនធឺណេតទៀតផង។ ពិតជាអស្ចារ្យខ្លាំងណាស់សំរាប់ឆ្កែយន្តទាំងអស់នេះ។ គួរឲ្យដឹងថា ប្រភេទឆ្កែយន្ត Aibo មានវត្តមានតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ និងត្រូវបានដាក់លក់ប្រមាណជាង ១៥០

ព័ត៌មានកីឡា

ល្អមើលមែនស្ដេចបង្ហោះម៉ូតូធំ គ្រាន់តែមើលភ្លាមរំជួលចិត្តភ្លាម តែអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរបើសិនជា…

បច្ចុប្បន្ននេះ មានការផលិតម៉ូតូធំជាច្រើនម៉ាក ដែលបានធ្វើចរាចរណ៍ពេញទីផ្សារស្ទើរគ្រប់ប្រទេសទៅហើយ សម្រាប់តម្រូវការប្រជាជនទូទៅ សូម្បីនៅប្រទេសកម្ពុជាក៏មិនខ្វះប្រើដែរ។ ម៉ូតូធំមានកំលាំងម៉ាស៊ីនខ្លាំងស្មើរម៉ាស៊ីនឡាន ដែលមានល្បឿនលឿនឥតឧប្បមា អ្នកល្មមៗមិនអាចបើកម៉ូតូធន់នេះបានឡើយ។ ការបង្ហោះម៉ូតូភាគច្រើនយុវវ័យចូលចិត្តខ្លាំងណាស់ ពីព្រោះជាចំណង់ចំណូលចិត្តពួកគាត់ដែលចង់សប្បាយ តែទោះជាយ៉ាងណាក៏ដោយ បើអាចឈប់បានក៏គួរតែឈប់ទើបប្រសើរ ជៀសវាងជួបឧប្បទ្ទវហេតុផ្សេងៗ ដែលកើតឡើងដោយប្រការណាមួយ។ បញ្ហាបង្ហោះម៉ូតូជារឿងមួយដែលពេញនិយមសម្រាប់អ្នកចូលចិត្តលេងម៉ូតូ ពិសេសក្មេងៗ។ ជាក់ស្ដែងដូចក្នុងវីដេអូមួយនេះ​ បានបង្ហាញពីការបង្ហោះម៉ូតូយ៉ាងឡូយ ដែលអ្នកគ្រប់គ្នាស្ទើរតែមិនអាចធ្វើបាន ម្យ៉ាងអ្នកបង្ហោះរូបនេះ ហាក់បីដូចជាមានជំនាញយ៉ាងប្រសើរទៅហើយ។ ដូច្នេះសម្រាប់អ្នកមិនសូវចេះ និងចំណេះជំនាញដូចគាត់ គួរតែប្រុងប្រយ័ត្នទើបប្រសើរ បើសិនជាអ្នកចង់បង្ហោះ តែបើអាចឈប់ក៏គួរតែឈប់ទើបប្រសើរដល់អ្នកគ្រប់គ្នា៕  

សង្គម

យូឌីស្កូ ជិត​វិល​មក​ស្រុក​ខ្មែរ​វិញ ខណៈ​ការ​ព្យាបាល​ជំងឺ​នៅ​ឥណ្ឌា​បាន​ធូរ​ច្រើន!

ភ្នំពេញៈ តារាសម្តែង និងចម្រៀង យូឌីស្កូ ជិតវិលមកស្រុកខ្មែរវិញហើយ ខណៈស្ថានភាពនៃការព្យាបាលជំងឺខូចក្រលៀនរបស់លោកនៅប្រទេសឥណ្ឌា បានផលធូរស្បើយច្រើនមក នេះបើយោងតាមអ្នកនាង ទូច ស្រីលក្ខណ៍ ដែលជាមិត្តស្និទ្ធស្នាលបង្ហើបប្រាប់នាពេលថ្មី។ ក្រោយពីធ្លាក់ខ្លួនឈឺខ្លាំងពីចុងឆ្នាំ ២០១៧ ខណៈរូបរាងកាយលោកមានភាពស្គមស្គាំងខ្លាំងដោយសារតែជំងឺត្រូវប្តូរឈាមជាច្រើនដងក្នុងមួយខែៗ ហើយបន្ទាប់ពីទទួលបានជំនួយសប្បុរសធម៌ពីមហាជន និងមិត្តអ្នកសិល្បៈរួមផ្សំធនធានគ្រួសារលោក ជំរុញឲ្យទៅព្យាបាលនៅឥណ្ឌារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ បើយោងតាមអ្នកនាង ទូច ស្រីលក្ខណ៍ តារាចម្រៀងស្រីយេយេ ដែលក៏ទើបតែបានវិលត្រឡប់មកប្រឡូកសិល្បៈចម្រៀងវិញក្រោយពីបាត់មុខមួយរយៈដោយបានសម្រេចចិត្តរៀបការជាមួយនឹងស្វាមីបរទេស បង្ហើបថា៖ «បើតាមការសាកសួរសុខទុក្ខរបស់ខ្ញុំចំពោះគាត់នាប៉ុន្មានថ្ងៃមុននេះ គាត់ [យូឌីស្កូ] ថា បានធូរស្បើយច្រើនហើយ និងឮថាក៏ជិតវិលមកស្រុកខ្មែរវិញផងដែរគឺឆាប់ៗនេះតែម្តង»។ ចំពោះបន្ទុកចំណាយប្រាក់ព្យាបាលជំងឺខូចក្រលៀនរបស់តារាសម្តែង

សិល្បៈ-និង-កម្សាន្ត

មិននឹកស្មានកញ្ញាសិចស៊ីចោមច័ន្ទ ហ៊ានចំណាយលុយរាប់ពាន់ដុល្លារដើម្បីតែរូបស្រស់ស្អាតមួយផ្ទាំងនេះ

ភ្នំពេញ៖ ជីវភាពគ្រួសារបងស្រីរបស់តារាសម្ដែងសាច់សខ្ចីកញ្ញា ដេននី ក្វាន់ ពោលអ្នកនាង ចោមច័ន្ទ ត្រូវបានទស្សនិកជន លបលួចច្រណែន ពីការរស់នៅយ៉ាងឡូយឆាយ ជាមួយរបស់ប្រើប្រាស់ថ្លៃៗ ដែលពោរពេញដោយក្ដីសុខខ្លាំងមែនទែន។ តួយ៉ាង រឿងដែលហួសចិត្តនឹកស្មានមិនដល់ជា សូម្បីតែរូបគំនូរមួយសន្លឹក ក៏ម្ដាយនាងល្អហួស រូបនេះហ៊ានចំណាយលុយដល់ទៅ ១ពាន់ដុល្លារឯណោះ សម្រាប់បានថ្លៃគូររូបមួយផ្ទាំងនេះ ដើម្បីយកមកតាំងក្នុងបន្ទប់គេង។ ជាក់ស្ដែង គ្រាន់តែឃើញរូបនេះ ភ្លាមក៏មានហ្វេនអ្នកគាំទ្រអ្នកនាង នាំគ្នាចូលខមមិនសរសើរ ថាគំនូរមួួយនេះ ពិតជាដូចសាមីខ្លួនខ្លាំងបេះដាក់ តែម្ដង៕ ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

បច្ចេកវិទ្យា

ក្ដៅៗ! ប៉ូលិស​ចាប់​ខ្លួន​អ្នក​ពូកែ Hack ហ្វេសប៊ុក​បុគ្គល​ល្បី​ម្នាក់​នៅ​ខ្មែរ!

បុរសជាជនសង្ស័យ ៣ រូប ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន កាលពីម៉ោង ១០:៣០ ព្រឹកមិញនេះ (ថ្ងៃទី២៣ កក្កដា ២០១៨) នៅផ្ទះជួលមួយកន្លែង ម្ដុំបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យទាំង ៣ រូបនោះ បានព្យាយាមហែកជាច្រើនដងចូលហ្វេសប៊ុករបស់អ្នកគ្រូ ឡុង ណាលី អគ្គនាយិកាស្ថាប័នហុងស៊ុយ ម៉ាស្ទ័រ ណាលី ដែលជាគ្រូហុងស៊ុយកំពុងល្បីឈ្មោះនៅកម្ពុជា។ នេះបើយោងតាមប្រភពព័ត៌មានពីប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ Sabay។ បច្ចុប្បន្ន ជនសង្ស័យទាំង៣ រូប

ព័ត៌មាន

ពិតជាកម្របានឃើញណាស់!!! បែកធ្លាយរូបថត ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី អង្គុយញុាំកាហ្វេឌឿងហែមដូច្នេះសោះ

ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះរូបភាពជាច្រើនសន្លឺកពីការញុាំកាហ្វេលេង ដែលបានអញ្ជើញដោយលោកតាម្នាក់ដែលនៅក្បែរកន្លែងហាងជួសជុលវ៉ែនតា ដែលឧកញ៉ារៀបយកវ៉ែនតារបស់គាត់ទៅជួសជុលនៅទីនោះ ដោយក្នុងនោះឧកញ៉ាក៏បានរៀបរាប់លើហ្វេសប៊ុកផេករបស់គាត់ថា៖ “មក​ជួសជុល​វ៉ែនតា​ខាងជើងផ្សារធំ​ថ្មី​ជួបលោកតា​អាយុ​៧៨ឆ្នាំ​ស្រែកថា​មើលមុខដូច​ម៉ុង​ ឫទ្ធី​ហៅចូលសាក​ការហ្វេ​ឌឿងហែម​ ដែល​ជាស្នាដៃ​របស់​ភរិយា​សំណប់​ចិត្ត​គាត់​ គាត់​បានពោលថា​ខ្ញុំបោះឆ្នោត​អោយ​ហ៊ុនសែនប្រាំ​អណត្តិហើយ​នៅតែបន្តបោះ​ឆ្នោត​អោយសម្តេចតទៅទៀត​រហូតដល់ជីវិតចុងក្រោយ​របស់គាត់​ ។” សូមជំរាបថា ឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី​ ជាអគ្គនាយកក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប ដែលមានមុខជំនួញធំៗភាគ ច្រើនលើវិស័យកសិកម្ម និងជាសមាជិកព្រឹទ្ធសភា ដោយកន្លងមកគេក៏បានឃើញភាពជោគជ័យខ្លាំងផងដែរលើមុខជំនួញរបស់គាត់៕ សូមកោតសរសើរពីទឹកចិត្តរបស់ឳកញ្ញាដែលតែងតែធ្វើរឿងមួយអោយប្រជាពលរដ្ឋកោតសរសើរមិនដាច់ពីមាត់។  

សុខភាព និង សម្រស់

ទឹក​ផ្លែឈើ​រី​អាច​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ហ្គោដ​បាន​

យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail បានឲ្យដឹងថា ការ​ញ៉ាំ​ទឹក​ផ្លែឈើ​រី​រាល់​ថ្ងៃ​អាច​ជួយ​អ្នកជំងឺ​រលាក​សន្លាក់​ហ្គោដ​បាន​រាប់ពាន់នាក់​។ រឿង​នេះ​បានមកពី​ការសិក្សា​ដ៏​តូច​មួយ​ដែល​បាន​រកឃើញថា ការ​ញ៉ាំ​ទឹក​ ផ្លែឈើ​រី​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​អាច​បន្ថយ​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​បាន​បណ្តោះអាសន្ន​លើ​អ្នកស្ម័គ្រចិត្ត​ដែល​មាន​សុខភាព​ល្អ និង​វ័យក្មេង​ចំនួន ១២​នាក់ ហើយ​មាន​ប្រសិទ្ធភាព​រហូតដល់ ៨​ម៉ោង​ឯណោះ​ក្រោយ​ពី​ញ៉ាំ​រី​ច​។ ជំងឺ​រលាក​សន្លាក់​ហ្គោដ​គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​មាន​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ខ្ពស់ ព្រមទាំង​កើត​ជា​គ្រី​ស្តាល​ក្នុង​សន្លាក់ ទើប​ធ្វើឲ្យ​មាន​ការឈឺចាប់​ខ្លាំង​នៅ​តាម​សន្លាក់​។ ​ដូច្នេះ បើ​យោង​ទៅ​តាម​ការសិក្សា​នេះ​តែ​មួយគត់​នោះ យើង​មិន​អាច​និយាយបាន​ថា ការ​ញ៉ាំ​ទឹក​ផ្លែឈើ​រី​អាចជួយ​បង្ការ​ការកើត​ជំងឺ​រលាក​សន្លាក់​ហ្គោដ ឬ​មិន​ឲ្យ​អាការៈ​នេះ​កើតឡើង​ម្តង​ទៀត​ឡើយ​ចំពោះ​អ្នក​ដែល​ធ្លាប់​មាន​ជំងឺ​នេះ​ពីមុន ព្រោះថា​ការសិក្សា​នេះ​បាន​ធ្វើ​ទៅលើ​អ្នក​ដែល​មិនទាន់​មាន​ជំងឺ​នេះ​ប៉ុណ្ណោះ​។ វា​នៅតែ​មិន​ទាន់​ច្បាស់​ថា ការថយចុះ​របស់​អាស៊ី​ត​អ៊ុយ​រិ​កនេះកើតឡើង​គ្រប់គ្រាន់​សម្រាប់​បង្ការ ឬ​បំបាត់​រោគសញ្ញា​ជំងឺ​រលាក​សន្លាក់​ហ្គោដ​ឬ​អត់ឡើយ​។ ប្រភព៖Health.com.kh

សិល្បៈ-និង-កម្សាន្ត

អីយ៉ាក្មួយព្រាបសុវត្ថិ លេងមែនទែនហើយបណ្តើរ សាត រស្មី ជាសាធារណៈមិនខ្លាចគេឯង !! (មានរូបភាពច្រើន)

ភ្នំពេញ៖ ក្រោយពីបានសិក្សា និងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ ពេលនេះក៏បានបែកធ្លាយថា ក្មួយប្រុសរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ គឺឆៃ ដាពិសិដ្ឋ ជាមួយនឹងអតីតតារាសម្តែង ដ៏មានប្រជាប្រិយភាពកញ្ញាសាត រស្មី នឹង ក្លាយទៅជាគូស្វាមីភរិយា ឆាប់ៗនេះ។តែទោះជាយ៉ាងណាក្តី ក៏ខាងគ្រួសារក៏ដូចជាសាមីខ្លួនមិនទាន់បង្ហើបថ្ងៃពិសេសនៅឡើយនោះទេ ដូច្នោះហើយទើបធ្វើឲ្យអ្នកគាំទ្រអន្ទះសារចង់ដឹង។ យ៉ាងណាមិញ ចាប់តាំងពីតារាទាំងពីរដួងនេះ បានចាប់ដៃគ្នាជាគូស្នេហ៍ ពួកគេមិនសូវបង្ហោះរូបភាពផ្អែមល្អែមនោះទេ តែបើបង្ហោះមានតែការបាំងមុខគ្នាប៉ុណ្ណោះ។តែកាលពីម្សិលមិញនេះ អ្នកទាំងពីរបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល ក្រោយឃើញរូបភាពប៉ុន្មានសន្លឹក នៅក្នុងទីតាំងបោះឆ្នោត ដោយគូដណ្តឹងមួយគូនេះ បានដាច់ចិត្តបណ្តើរគ្នាជាសាធារណៈ។ យ៉ាងណាមិញ នេះជាលើកទីមួយហើយដែលឃើញឆៃ ដាពិសិដ្ឋ